បុគ្គលកាលឲ្យទាន រមែងជាទីស្រឡាញ់ ជាអ្នកអនុកូលទៅតាមធម៌របស់ពួកសប្បុរស ពួកសព្រហ្មចារី អ្នកសង្រួម មានចិត្តស្ងប់រម្ងាប់ រមែងរាប់រកបុគ្គល នោះសព្វកាល ពួកព្រហ្មចារីនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងអស់ ដល់បុគ្គលនោះ ទាំងបុគ្គលនោះ ដឹងនូវធម៌ហើយ ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ក្នុងលោកនេះ។ (បិដកភាគ ៤៤ ទំព័រ ៨១)
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖