– ព្រះពុទ្ធជិនស្រីទ្រង់យាងចុះពីឋានត្រៃត្រិង្សប្រោសពុទ្ធមាតា (វស្សាទី០៧)
– ព្រះពុទ្ធទ្រង់ធ្វើយមកប្បាដិហារ្យ (ឲ្យឃើញឋានសួគ៌-នរគ)
– ព្រះពុទ្ធទ្រង់ប្រទានសម្តែងព្រះអភិធម្ម (ចំពោះព្រះសារីបុត្រ និងសិស្សគណប្រមាណ ៥០០ អង្គ មួយអន្លើដោយពុទ្ធបរិស័ទជាច្រើនបានលុះមគ្គផល ពីថ្នាក់សោតាឡើងទៅ នៅនគរសង្កស្ស (ឥណ្ឌា) ។
កាលបរិច្ឆេទៈ ថ្ងៃច័ន្ទ ១៥ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នំា២០២២
ទំនាក់ទំនងទូរស័ព្ទលេខៈ ០៨៦/០១១ ២៨១ ២២៥/០៩៧ ៩៨០ ៥២៨ ២/០៨៦ ៨៧៧ ៧៩៣
អាស្រ័យហេតុដូចបានប្រគេន-ជូនដំណឹងខាងលើនេះ សូមព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មហាឧបាសក មហាឧបាសិកា ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទជិតឆ្ងាយ ព្រះមេត្តា-មេត្តា និមន្ត-អញ្ជើញចូលរួមដោយសោមនស្សភាព ។
កម្មវិធីបុណ្យនេះ ៖ ប្រារព្ធនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
កម្មវិធីបុណ្យនេះ មានការកែប្រែ ក្នុងករណីចាំបាច់ !
សូមអរព្រះគុណ និងអរគុណ !