សូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា វេនកាន់បិណ្ឌទី ៨
———————————————————–
នារសៀលថ្ងៃសៅរ៍ ៧ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២
នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ មានប្រារព្ធបទនមស្ការព្រះរតនត្រ័យ សមាទានសីល ចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា លើឧបដ្ឋានសាលាពុទ្ធមណ្ឌលវិបស្សនាធុរៈ តាមទំនៀមទម្លាប់ប្រពៃណីជាតិខេមរជន អ្នកកាន់ព្រះពុទ្ធសាសនាដ៏ផូរផង់មានតាំងពីបុព្វកាលរៀងមក ។
ម្ចាស់ដើមវេនកាន់បិណ្ឌទី៧ នេះមាន៖
– ឧបាសិកា ម៉ៅ ប៊ុណ្ណា ឧបាសក សោម ទ្រី ព្រមទាំងបុត្រ
– ឧបាសក ម៉ាន់ សារ៉ាត់ ឧបាសិកា ប៉ិច ស៊ីណាត ព្រមទាំងបុត្រ
– ឧបាសក សោម វាសនា
– ឧបាសិកា ម៉ាន់ ម្លិះ
– ឧបាសក អ៊ុក ចាន់ថុល ឧបាសិកា យ៉ាង សុគន្ធា ព្រមទាំងបុត្រ
ដោយតេជានុភាព នៃព្រះបរិត្តដែលព្រះសង្ឃស្វាធ្យាយ និងធម្មទាន នាឱកាសនេះ សូមតេជៈសិរីសួស្តី ជ័យមង្គល សេចក្តីសុខចម្រើន សមប្រកបដោយពុទ្ធពុទ្ធទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ ចូរចម្រើនកើតមានដល់ឧបាសក ឧបាសិកា ព្រមទាំងបុត្រ និងចៅគ្រប់កាលទាំងពួង ។
ម្យ៉ាងវិញទៀតដោយតេជៈនៃបុណ្យនេះ សូមឧទ្ទិស កុសលដល់បុព្វការីជនទាំងឡាយរបស់ម្ចាស់សាមីទានគ្រប់រូប សូមបានប្រតិស្ថានក្នុងទីឋានបរមសុខសួគ៌ទេវលោក និងព្រះនិព្វានជាបរិយោសាន ។
ថ្វាយ-ប្រគេន-ជូនបុណ្យម្ចាស់សាមីទាន និងធម្មមិត្តគ្រប់រូប !