ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអានន្ទចេតិយ ជិតភោគនគរនោះឯង ទ្រង់ធ្វើធម្មីកថាជាច្រើន ដល់ភិក្ខុទាំងឡាយយ៉ាងនេះថា៖ សីល សមាធិ បញ្ញា ។
- សមាធិ ដែលអប់រំដោយសីលហើយ រមែងមានផលច្រើន មានអានិសង្សច្រើន
- បញ្ញា ដែលអប់រំដោយសមាធិហើយ រមែងមានផលច្រើន មានអានិសង្សច្រើន
- ចិត្ត ដែលអប់រំដោយបញ្ញាហើយ រមែងរួចស្រឡះដោយប្រពៃ ចាកអាសវៈទាំងឡាយ គឺកាមាសវៈ ភវាសវៈ អវិជ្ជាសវៈ។ (មហាបរិនិព្វានសូត្រ បិដកភាគ ១៦ ទំព័រ ២៦៦) ។
សិក្ខាកាមនិមន្ត-អញ្ជើញចង្រ្កមសម្រួលស្មង ក្រោយពីគង់អង្គុយបដិបត្តិព្រះធម៌ និងទទួលថ្ងៃត្រង់ នៃវគ្គបដិបត្តិវិបស្សនាវគ្គខ្លី រយៈពេល ៧ ថ្ងៃ គម្រប់ថ្ងៃទី០៦ និងថ្ងៃនេះ ព្រឹកថ្ងៃស្អែកបិទវគ្គបញ្ចប់ការបដិបត្តិព្រះធម៌ ។
សូមឲ្យសាសនប្បដិបត្តិ ទុកជាមគ្គុទ្ទេសក៍សម្រាប់ចង្អុលបង្ហាញផ្លូវក្នុងដំណើរជីវិតដល់សាធុសប្បុរស បានប្រព្រឹត្តតាមផ្លូវព្រះអរិយមគ្គ ប្រកបដោយអង្គ ៨ ជាដំណើររួចចាកសេចក្តីទុក្ខ ពោលគឺព្រះនិព្វានគ្រប់គ្នាទៅហោង ។ អនុមោទនា !