សាររំលែកមរណទុក្ខ
សូមថ្វាយ និងជូនចំពោះសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង
សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ នៃសព
ទូលព្រះបង្គំ ខ្ញុំព្រះករុណា ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ សមាជិកថេរសភាសង្ឃជាន់ខ្ពស់ នៃព្រះពុទ្ធសាសនាកម្ពុជា និងជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃ អគ្គមហាឧបាសិកាពុទ្ធ-សាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៊ីម សីលវន្ត និងសីលវតីគ្រប់រូប មានក្តីសង្វេគក្នុងចិត្តយ៉ាងក្រៃពេក ដោយបានទទួលដំណឹងថាៈ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ បានទទួលមរណភាព នាថ្ងៃច័ន្ទ ១១ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នំា២០២២ វេលាម៉ោង ៨ : ៣៨ នាទីយប់ ក្នុងជន្មាយុ ៨៩ ឆ្នាំ ដោយជរាពាធ ។
សូមផ្សាយនូវមហាកុសលទាំងឡាយចំពោះវិបាកបដិសន្ធិវិញ្ញាណ នៃសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ សូមបានទៅបដិសន្ធិក្នុងសុគតិភពសួគ៌ទេវលោក និងទីបំផុតនៃជាតិ សូមបានដល់នូវព្រះនិព្វាន ។
ពុទ្ធមណ្ឌល,ថ្ងៃអង្គារ ១២ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២