សញ្ញាដែលជាគ្រឿងសម្គាល់ហេតុនាំឲ្យធ្លាក់ចុះគុណធម៌របស់មនុស្សក្នុងលោកនេះមាន៣យ៉ាងគឺ
១អធម្មរាគៈសេចក្តីត្រេកត្រអាលឈ្លក់វង្វេងញៀនញ៉ាមក្នុងកាមគុណមិនចេះឆ្អែតដេីម្បីបំពេញចំណង់របស់ខ្លួនរហូតចាប់រំលោភបំពានគ្មានអៀនខ្មាសមានឪពុករំលោភកូនជាដេីម។ ២វិសមលោភៈសេចក្តីល្មោភលោភលន់ចង់បានមិនចេះឆ្អែតទោះបីដឹងថាវាជាទ្រព្យសម្បត្តិរបស់គេក៏ដោយក៏រំលោភបំពានចង់បានមកជារបស់ខ្លួនមិនចេះអៀនខ្មាសដែរ។
៣_មិច្ឆាធម្មៈសេចក្តីប្រាថ្នាខុសគន្លងធម៌មានតម្រេកត្រេកត្រអាលស្រេីបស្រាលប្រព្រឹត្តក្នុងកាមរវៀងបុរសនិងបុរស ស្ត្រីនិងស្រ្តីខុស ប្រក្រតីពីធម្មជាតិ។
បាបធម៌ទាំងបីនេះកេីតឡេីងហេីយសុចរិតជាគ្រឿងទ្រនូវគុណធម៌តែងសាបសូន្យបន្តិចម្តងៗដូចព្រះចន្ទ័ខាងរនោច វិបត្តិគឺទុច្ចរិតតាមផ្លូវកាយ វាចា ចិត្តចេះចម្រេីនម្លោះហេីយមួយថ្ងៃៗឃេីញឮតែសេចក្តីវិនាសគឺគំនុំគុំគួនដ៏ក្លៀវក្លា ព្យាបាទបៀតបៀន ច្រណែនឈ្នានីសក៏ក្លៀវក្លា ចិត្តប្រទូស្តប្រមាថមេីលងាយក៏ក្លៀវក្លា ល្បិចបោកប្រាស់ កុហកភរភូតឲ្យគេឈឺចាប់ខ្លោចផ្សាក៏ក្លៀវក្លា ។បេីជីវិតប្រព្រឹត្តទៅពោរពេញដោយភាពសៅហ្មងក្តៅក្រហាយចឹង ដូច្នេះកាយចិត្តផ្ទុកនូវមេរោគដ៏ធ្ងន់ធ្ងរធ្វេីឲ្យកាយស្រពោនស្វិតក្រៀមក្រំចិត្តសោកសៅខ្សឹកខ្សួលទឹកភ្នែកហូររាល់ថ្ងៃធ្វេីឲ្យជីវិតមួយនេះនឹងឆាប់រីងស្ងួតដូចទឹកកំសៀវនៅលេីរងេីកភ្លេីងក្រហមឆ្អៅ។
បេីយ៉ាងនេះគុណធម៌ដ៏ត្រជាក់ប្រកបដោយសុខសន្តិភាពរមែងរសាត់ចាកឆ្ងាយពីដួងចិត្តរបស់មនុស្សគ្រប់រូបដ៏ឆាប់ៗនេះពុំខានឡេីយព្រោះតែមនុស្សលែងរវល់ជាមួយគុណធម៌។
ព្រះភិក្ខុធម្មត្ថេរោ
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖