សកម្មភាព៖ ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ និមន្ត-អញ្ជើញចុះពិនិត្យមើលទីតាំងគម្រោងសាងសង់ព្រះពុទ្ធបដិមាអភយមុទ្រៈ នៅលើកំពូលភ្នំមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តកែប ។
━━━━━━━✥◈✥━━━━━━━
កាលរសៀលថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ÷
ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធាន ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បាននិមន្ត-អញ្ជើញ ចុះពិនិត្យមេីលទីតាំងគម្រោងកសាងព្រះពុទ្ធរូបធំមួយអង្គ ក្នុងទម្រង់អភយមុទ្រៈ កម្ពស់ ៤៥ ម៉ែត្រ នៅលេីកំពូលភ្នំនៃមជ្ឈមណ្ឌល វិបស្សនាធុរៈ ខេត្តកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ។


