សកម្មភាពយោគី សីលវន្ត និងសីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានប្រក្រតីស្វ័យសិក្សាបដិបត្តិសមាធិតាមថ្នាក់រៀងរាល់ថ្ងៃ ដោយបណ្តុះធម្មភាវនូបនិស្ស័យក្នុងព្រះពុទ្ធសាសនា គង់សំណាក់សិក្សាប្រណិប័តន៍ ទ្រទ្រង់ ផ្សព្វផ្សាយ ព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈ ដែលជាសម្មាបដិបទាមគ្គ ជាផ្លូវនាំសត្វឆ្ពោះតម្រង់ទៅកាន់អរិយមគ្គ ដ៏ក្សេមក្សាន្ត រួចចាកពីលោកិយដល់លោកុត្តរធម៌និព្វានជាបរិយោសាន ។
ជនពួកណា ត្រេកអរក្នុងធម៌ ដែលអរិយបុគ្គលសំដែងហើយ ជនពួកនោះ រមែងប្រសើរដោយវចីកម្ម មនោកម្ម និងកាយកម្ម ជនពួកនោះ រមែងឋិតនៅក្នុងសេចក្តីស្ងប់ស្ងាត់ ស្ងប់ស្ងៀម និងសមាធិ ហើយបានដល់នូវខ្លឹមនៃការស្តាប់ផង នៃប្រាជ្ញាផង។ (បិដកភាគ ៥៤/១០៦) ។
—————————
ថ្ងៃសុក្រ ៣ កើត ខែពិសាខ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤