សកម្មភាពទទួលសិក្ខាកាមយោគាវចរ និមន្ត-អញ្ជើញមកបដិបត្តិវិបស្សនាវគ្គខ្លី រយៈពេល ៧ ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៨ កើត ដល់ថ្ងៃពុធ ១៤ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នំា២០២២ ដើម្បីពិនិត្យបញ្ជីឈ្មោះ នឹងទទួលសម្ភារៈប្រើប្រាស់ ព្រមទាំងបែងកចែកកុដិសម្រាប់ស្នាក់នៅផងដែរ និងសកម្មភាព សីលវន្ត-សីលវតី បោសសំអាត ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ថ្ងៃ៧ កើត/រោច និង១៣/១៤ កើត/រោច ជាថ្ងៃឈប់សម្រាកបដិបត្តិព្រះធម៌ផងដែរ ។
ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប !
ពុទ្ធមណ្ឌល,ថ្ងៃពុធ ៧ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នំា២០២២