វេនបិណ្ឌទី១១៖ បង្សុកូល និងប្រគេនភត្ត ពេលព្រឹក
——————————————————————-
នាវេលាព្រឹកថ្ងៃពុធ ១១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
វេនបិណ្ឌទី ១១ ដឹកនាំដោយ៖ ឧបាសិការតនសោភា ទិត្យ រដ្ឋា រួមជាមួយ មហាឧបាសក មហាឧបាសិកា ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និងពុទ្ធបរិស័ទ ព្រមទាំងបុត្រ និងចៅ ដែលជាម្ចាស់វេនទាំងអស់ បានវេរភត្ត-ប្រគេនតបិណ្ឌបាតទានដល់ព្រះសង្ឃ និងជូនសីលវន្ត សីលវតី ដើម្បីឧទ្ទិសបុណ្យកុសលប្រគេន-ជូនដល់បុព្វការីជនទាំងឡាយ ដែលបានលះលោកនេះទៅកាន់បរលោក សូមបុព្វការីជនរបស់ញាតិញោមបានច្យុតិទៅកាន់សុគតិសួគ៌ទេវលោក មានព្រះនិព្វានជាបរិយោសាន ។
ថ្វាយ-ប្រគេន-ជូនបុណ្យម្ចាស់សាមីទាន និងធម្មមិត្តគ្រប់រូប !