#វត្តអារាមគួរជាទីរីករាយ ព្រៃគួរជាទីរីករាយ ស្រះឈូកគួរជាទីរីករាយ នៃជនានុជន និងសត្វភមជាតិ-បក្សាបក្សីផងទាំងឡាយ កាលណាបើទីអារាមមានសោភណ្ឌភាពបរិស្ថានល្អហើយ រមែងជាទីញ៉ាំងចិត្តជ្រះថ្លានៃមនុស្ស និងទេវតាទាំងឡាយ ដូចព្រះពុទ្ធដីកាត្រង់បិដកភាគ ១៣ ទំព័រ ៦១ ទ្រង់ត្រាស់សម្តែងអំពីអានិសង្សបោសសំអាត ៥ យ៉ាងគឺ៖
១–ចិត្តរបស់ខ្លួនក៏ជ្រះថ្លា
២–ចិត្តរបស់អ្នកដទៃក៏ជ្រះថ្លា
៣–ពួកទេវតាតែងពេញចិត្ត
៤–អ្នកបោសរមែងសន្សំនូវការដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីជ្រះថ្លា
៥–លុះដល់បែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏រមែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ។
#បរិស្ថានវត្តអារាមមានសោភណ្ឌភាពល្អទៅបាន អាស្រ័យដោយសារមានការចូលរួមធ្វើពលកម្ម បោសសំអាតពីព្រះសង្ឃ សីលវន្ត សីលវតី និងពុទ្ធបរិស័ទទូទៅ រួមគ្នាថែរក្សាបរិស្ថាន ដោយការប្រើប្រាស់ទុកដាក់សំអាមឲ្យត្រឹមត្រូវ ដើម្បីជៀសវាងបាននូវជំងឺផ្សេងៗ និងធ្វើឲ្យបរិស្ថានទីកន្លែងដែលយើងរស់នៅសព្វថ្ងៃមានភាពស្រស់បំព្រងថែមទៀត ។
————————–
Buddhism an environment are one the same.








