ម្នាលភិក្ខុទាំងឡាយ តថាគត សរសើរសេចក្ដីប្រតិបត្តិត្រូវ របស់បុគ្គលពីរពួក គឺគ្រហស្ថ ១ បព្វជិត ១។ គ្រហស្ថក្ដី បព្វជិតក្ដី ដែលប្រតិបត្តិត្រូវហើយ ជាបុគ្គលអាចនឹងបានសម្រេច នូវកុសលធម៌ ព្រមទាំងវិបស្សនា ព្រោះហេតុតែការប្រតិបត្តិត្រូវ ។ (បិដកភាគ ៤០ ទំព័រ ១៥៥)
—————————————————–
នាព្រឹកថ្ងៃសុក្រ ៣ រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
រៀងរាល់ថ្ងៃសុក្រ សិក្ខាកាមយោគាវចរបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន តែងបានអញ្ជើញមកសាកសួរបកសភាវធម៌ និមន្តចូលរួមវិសជ្ជនាដោយព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបានជាធម្មទាន និងជាវត្តប្រណិប័តន៍ ដ៏ប្រពៃក្នុងព្រះសាសនា ដើម្បីរំដោះខ្លួនចេញចាកវដ្តសង្សារ ។
ដោយគុណានុភាពនៃកុសលធម្មទាន សូមពុទ្ធបរិស័ទ ព្រមទាំងសព្វសត្វ បានសេចក្តីសុខ ប្រាសចាករោគ និងបានជាឧបនិស្ស័យនៃបញ្ញា មានសម្មាទិដ្ឋិ ចាក់ធ្លុះសច្ចធម៌ រួចផុតពីទុក្ខទាំងពួង ។ ម្យ៉ាងទៀត សូមឲ្យបានចំណែកបុណ្យដល់អមនុស្ស ទេវតា និងសព្វសត្វទាំងឡាយផងដែរ ។
ប្រភពចេញពី៖ BVDCC