លិខិតថ្វាយ-ប្រគេនព្រះពរ និងជូនពរឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦
ក្នុងឱកាសប្រកបដោយមហានក្ខត្តប្ញក្ស នៃពិធីបុណ្យចូលឆ្នាំថ្មី
ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ គ.ស.២០២៣
━━━━━━━━━━━━✥◈✥━━━━━━━━━━━━
ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សីលវន្ត និងសីលវតី គង់ស្នាក់នៅពុទ្ធមណ្ឌលពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី សូមប្រោះព្រំ ព្រះសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ថ្វាយ ប្រគេន ជូនចំពោះ សម្តេចព្រះអគ្គមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ ទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ា លោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ លោក លោកស្រី អ្នកនាង កញ្ញា ឧបាសក ឧបាសិកា និងប្រជាខេមរជន នៅកម្ពុជរដ្ឋ និងឯនាយសមុទ្រ មានព្រះសុខភាពល្អ ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជាពុទ្ធបរិស័ទក្នុងបុព្វហេតុឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ និងញាតិញោមពុទ្ធបរិស័ទទាំងអស់ សូមមានសុខភាពល្អ ប្រាជ្ញាវាងវៃជន្មាយុយឺនយូរ និងទទួលបាននូវពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ ចូរកើតមានដល់មហាឧបាសិកា កុំបីឃ្លៀងឃ្លាតឡើយ ។
ពុទ្ធមណ្ឌល,ថ្ងៃពុធ ៧ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣