នាព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២
ម្ចាស់សាមីដើមវេនកាន់បិណ្ឌទី៥
-ក្រុមគ្រួសារកូនចៅ ឧបាសក ឆេង ហេង ឧបាសិកា តាំង ណាសី
– សីលវន្ត សីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា
– លោក សំ សករាជ និងភរិយា កែវ ស្សាវរីយ ព្រមទាំងបុត្រ
– លោកជំទាវ ប៉ោង អៀមហ៊ួង និងស្វាមី ព្រមទាំងបុត្រ
– លោកជំទាវ ខៃ ណារិន ព្រមទាំងបុត្រ
– លោក ធួន សាយ និងលោកស្រី គឹម រិទ្ធី
– លោក ឡេង ម៉ូវ និងលោកស្រី លឹម គឹមឡាង
– លោក ហោ ប៊ុនលាំង និងលោកស្រី វ៉ាន់ សុភាព ព្រមទាំងបុត្រ
– លោកស្រី សោង លីណេត និងស្វាមី ព្រមទាំងបុត្រ
– លោកស្រី សៅ ម៉ារី និងស្វាមី ព្រមទាំងបុត្រ
– ឧបាសិកា ង៉ោ គាង និងក្រុមគ្រួសារ
– លោកស្រី ភា ហាក់ និងស្វាមី ព្រមទាំងបុត្រ
– លោកស្រី អ៉ឹង ស្រ៊ុន និងភរិយា ស៊ិម ចេង
– លោកស្រី ង៉ោ ស្រីពៅ ព្រមទាំងបុត្រ
– លោកស្រី លីម ហួ ព្រមទាំងបុត្រ
បានចាត់ចែងភត្តថ្ងៃត្រង់៖ វេរដង្វាយបូជាថ្វាយព្រះសម្មាសម្ពុទ្ធ វេរភត្តាហារប្រគេនព្រះសង្ឃ និមន្តព្រះសង្ឃស្វាធ្យាយសត្តប្បករណាភិធម្មបង្សុកូល បត្តានុមោទនា ដារឆ្លង បត្តិទានគាថា និងរាប់បាតប្រគេន-ជូនព្រះសង្ឃ សីលវន្ត សីលវតី ជាកិច្ចបញ្ចប់ នៃវេនកាន់បិណ្ឌទី៥ ។
ដោយតេជានុភាព នៃព្រះរតនត្រ័យ និងព្រះបរមសារីរិកធាតុ ដែលតម្កល់ប្រតិស្ថាននៅលើភ្នំព្រះរាជទ្រព្យ និងពុទ្ធមណ្ឌលនេះ សូមបុញ្ញសិរីតេជៈ ជ័យមង្គល ចូរកើតមានដល់-ក្រុមគ្រួសារកូនចៅ ឧបាសក ឆេង ហេង ឧបាសិកា តាំង ណាសី សីលវន្ត សីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ ឯកឧត្តម លោកជំទាវ លោក លោស្រី ព្រមទាំងបុត្រ រួមជាមួយនឹងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាននានា ដែលបានប្រគេន-ជូននូវភត្តវេនកាន់បិណ្ឌទី៥នេះ ទទួលបាននូវឧត្តមមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ ចូរចម្រើនក្នុងព្រះពុទ្ធសាសនា ចូរកុំឲ្យមានរោគព្រមទាំងញាតិទាំងឡាយគ្រប់គ្នា និងសូមកុសលផលបុណ្យនេះសម្រេចកើតមានដល់បុព្វការីទាំងឡាយដែលបានលះលោកនេះទៅកាន់បរលោក សូមបានកើតក្នុងទីឋានបរមសុខសួគ៌-និព្វាន ។
ថ្វាយ-ប្រគេន-ជូនបុណ្យម្ចាស់សាមីទាន និងធម្មមិត្តគ្រប់រូប ! អនុមោទនា