មហាឧបាសិកាច្យារិនីពុទ្ធសាសនូបត្ថម្ភក៍ សំ គង់
វេរភត្តាហារប្រគេនព្រះសង្ឃ និងរាប់បាត
━━━━━━✥◈✥━━━━━━
នាព្រឹកថ្ងៃសុក្រ ៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣
មហាឧបាសិកាច្យារិនីពុទ្ធសាសនូបត្ថម្ភក៍ សំ គង់ និងក្រុមញាតិព្រះធម៌ និមន្តព្រះសង្ឃ មានព្រះសាសនមុនី មហាកម្មដ្ឋានចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា វេរភត្តាហារប្រគេនព្រះសង្ឃបង្សុកូល បត្តានុមោទនា និងរាប់បាតប្រគេន-ជូន ព្រះសង្ឃ សីលវន្ត និងសីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យជូន មហាឧបាសិកាច្យារិនីពុទ្ធសាសនូបត្ថម្ភក៍ និងក្រុមញាតិព្រះធម៌ មានសុខភាពល្អ សមប្រកបពុទ្ធពរ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនា !




















