សប្បុរសឲ្យទានបានដោយងាយ
━━━━━━━✥◈✥━━━━━━━
កាលបើពួកសប្បុរស កំពុងឲ្យរបស់ដែលឲ្យបានដោយកម្រ កំពុងធ្វើអំពើដែលធ្វើបានដោយកម្រ ពួកអសប្បុរស ធ្វើតាមមិនបាន (ព្រោះ) ធម៌របស់ពួកសប្បុរស គឺពួកអសប្បុរសប្រព្រឹត្តតាមបានដោយកម្រ ព្រោះហេតុនោះ គតិរបស់ពួកសប្បុរស និងអសប្បុរស រមែងផ្សេងគ្នា អំពីលោកនេះទៅ គឺពួកអសប្បុរស ទៅកាន់នរក ពួកសប្បុរស ទៅកាន់ឋានសួគ៌។ (មច្ឆរិសូត្រ ទី២ បិដកភាគ ២៩ ទំព័រ ៤៩)
━━━━━━━✥◈✥━━━━━━━
ជនណាបាន ប្រព្រឹត្តធម៌ នេះទៀងទាត់,
ពុំដែលភ្លាត់ តែងរស់នៅ យូរអង្វែង,
ដូចភាសិត ដែលព្រះពុទ្ធ ទ្រង់សម្តែង,
ជននោះឯង តែងបានសុខ ប្រសើរហោង ៕
ព្រះរាជនិពន្ធ៖ សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតគញ្ញាណោ ព.ស.២៥១២ គ.ស.១៩៦៨





















