នាវេលាព្រឹកថ្ងៃពុធ ១០ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២
ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បានបំបួសកុលបុត្រភាវសាមណេរ ឈ្មោះ Yip tsz cheong/葉子昌 ជនជាតិចិន (ហុងកុង)។ កុលបុត្រដែលសាងផ្នួសក្នុងសំណាក់នៃព្រះពុទ្ធសាសនា ជាកិច្ចមួយដ៏ឧត្តុង្គឧត្តម និងជាការកម្រ ពីព្រោះការបួសជាសាមណេរក្តី ជាភិក្ខុក្តី ត្រូវមានកិច្ចសិក្សាបដិបត្តិទ្រទ្រង់ព្រះធម៌វិន័យយ៉ាងតឹងរឹង ក្នុងនោះមានការសិក្សាគន្ធធុរៈ និងវិបស្សនាធុរៈ ដែលជាធុរៈក្នុងព្រះពុទ្ធសាសនា និងបានជាឧបនិស្ស័យនៃលោកិយសម្បត្តិ និងលោកុត្តរសម្បត្តិ ។
ថ្វាយ-ប្រគេន-ជូនបុណ្យបំបួសកុលបុត្រ ! សូមអនុមោទនា !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖