ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន និមន្តជាព្រះអធិបតីប្រទានឱវាទវិធីបើកវគ្គបដិបត្តិវិបស្សនា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តព្រះសីហនុ (គិរីនាគវ័ន)
━━━━━━━━━✥◈✥━━━━━━━━━
ខេត្តព្រះសីហនុ នាព្រឹកថ្ងៃច័ន្ទ ១៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលវិបស្សនាធុរៈខេត្តព្រះសីហនុ (គិរីនាគវ័ន) ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តកំពង់សោម ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះអធិបតីប្រទានឱវាទបើកវគ្គបដិបត្តិវិបស្សនា ដើម្បីសិក្សាអប់រំចិត្តសមថ-វិបស្សនាកម្មដ្ឋាន តាមមាគ៌ាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ក្នុងគោលដៅលើកកម្ពស់តម្លៃសីលធម៌សង្គម និងសុខដុមនីយកម្មសាសនា ព្រមទាំងញុំាងឲ្យការបដិបត្តិនូវសាសនព្រហ្មចរិយធម៌ក្នុងពុទ្ធសាសនមណ្ឌលឲ្យកាន់តែប្រសើរឡើងទាំងបរិយត្តិ និងបដិបត្តិ ។ កិច្ចបដិបត្តិនេះមានរយៈ៧ ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ១៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បញ្ចប់នៅថ្ងៃអាទិត្យ ៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ។
ដោយតេជានុភាព នៃការបើកវគ្គសិក្សា ទ្រទ្រង់ ផ្សព្វផ្សាយ បដិបត្តិសាសនព្រហ្មចរិយធម៌ សូមឲ្យព្រះសទ្ធម្មតាំងនៅអស់កាលដ៏យូរអង្វែង និងសូមឲ្យពិភពលោកមានសុខដុមនីយកម្ម ។
ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប ! សូមអនុមោទនា !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖