ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ១ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២
ព្រះសាសនមុនី មហាកម្មដ្ឋានចារិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ សមាជិកថេរសភាសង្ឃជាន់ខ្ពស់ នៃព្រះពុទ្ធសាសនាកម្ពុជា និងជាប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម បាននិមន្ត-អញ្ជើញចូលរួមរំលែកមរណទុក្ខ នឹងបាននាំមកជាមួយនូវទេយ្យទាន ថវិកា ដើម្បីចូលរួមបង្សុកូល ដង្ហែសពព្រឹទ្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ត្រូវជាញោមប្រុសបង្កើតរបស់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នាថ្ងៃច័ន្ទ ១១ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នំា២០២២ វេលាម៉ោង ៨ : ៣៨ នាទីយប់ ក្នុងជន្មាយុ ៨៩ ឆ្នាំ ដោយជរាពាធ ។
ឆ្លៀតក្នុងសមានទុក្ខដ៏ក្រៀមក្រំ ដោយក្តីសង្វេគនេះ ព្រះសាសនមុនី មហាកម្មដ្ឋានចារិយ ព្រះសង្ឃ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ បានចូលរួមរំលែកទុក្ខជាមួយសម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ចំពោះការបាត់បង់នូវញោមប្រុសជាទីស្រឡាញ់នាពេលនេះ និងបានផ្សាយនូវមហាកុសលទាំងឡាយចំពោះវិបាកបដិសន្ធិវិញ្ញាណ នៃសព មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ សូមបានទៅបដិសន្ធិក្នុងសុគតិភពសួគ៌ទេវលោក និងទីបំផុតនៃជាតិ សូមបានដល់នូវព្រះនិព្វាន ។ ពិធីបុណ្យសព បានរៀបចំធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល៕
ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប ! អនុមោទនា !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖