ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាប្រធានបទ៖ “ការពង្រឹងវិស័យវិបស្សនាធុរៈ” ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះពោធិវង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា
ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ប្រធានដឹកនាំកិច្ចប្រជុំពិភាក្សាប្រធានបទ៖ ការពង្រឹងវិស័យវិបស្សនាធុរៈ ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣០ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះពោធិវង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រាជធានីភ្នំពេញ (ថ្ងៃទី២)។ នៅក្នុងកិច្ចប្រជុំពិភាក្សានេះ មានការនិមន្ត-អញ្ជើញចូលរួមពីសម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃជាសមាជិកទាំង ៥ ខេត្តរួមមាន៖ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តតាកែវ ខេត្តកំពត និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងធម្មការ និងសាសនា ក៏បានចូលរួមប្រជុំកិច្ចពិភាក្សានេះផងដែរ ។
រាជធានីភ្នំពេញ,ថ្ងៃអង្គារ៍ ៥ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២