━━━━━━✥◈✥━━━━━━
នៅក្នុងមហាសុញ្ញតសូត្រ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្តែងនៅនានិគ្រោធារាម ជិតក្រុងកបិលវត្ថុ ក្នុងវិហាររបស់ឃដាយសក្កៈ ជិតនិគ្រោធារាម ត្រាស់ចំពោះព្រះអានន្ទថា៖
អ្នកទាំងឡាយ គួររាប់អានតថាគត ដោយសេចក្ដីប្រតិបត្តិជាមិត្ត កុំរាប់អានតថាគតដោយសេចក្ដីប្រតិបត្តិជាសត្រូវឡើយ ការប្រតិបត្តិជាមិត្តនោះ នឹងប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្ដីសុខ ដល់អ្នកទាំងឡាយ អស់កាលជាអង្វែង។ តថាគតបន្សាត់បង់ បំផ្លាញបង់នូវទោសចេញហើយ ប្រៀនប្រដៅថែមទៀត ដោយគិតថា នឹងឱ្យអ្នកទាំងឡាយ មានសារៈគឺមគ្គផលតាំងនៅក្នុងសន្ដាន ។
━━━━━
ពុទ្ធមណ្ឌល,ថ្ងៃសុក្រ ១០ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នំា២០២៤