សូមអនុមោទនា កិច្ចវេរភត្ត និងរាប់បាត ក្នុងថ្ងៃឧបោសថសីល ១៥ កើត ខែភទ្របទ
━━━━━━━━━━━✥◈✥━━━━━━━━━━
ព្រះសាសនមុនី ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម និងពុទ្ធបរិស័ទ និមន្ត-អញ្ជើញបំពេញកិច្ចវេរភត្តាហារ និងរាប់បាត ប្រគន-ជូនព្រះសង្ឃ សីលវន្ត និងសីលវតី គោចរបិណ្ឌបាតទទួលភត្តថ្ងៃត្រង់ ញាតិញោមទាយក-ទាយិកា ប្រគេន-ជូនបិណ្ឌបាតទាន ដោយបីតិសោមនស្សជ្រះថ្លារីករាយ ប្រកបដោយមហាកុសលចេតនាដ៏ក្រៃលែង ។
ដោយតេជានុភាពនៃការវេរភត្ត និងរាប់បាត ដែលព្រះសាសនមុនី អគ្គមហាឧបាសិកា និងញាតិញោមពុទ្ធបរិស័ទ បានបំពេញនូវអាមិសទានដ៏ប្រណីតថ្លៃថ្លាក្នុងឱកាសនេះ និងពេលកន្លងមក សូមបានជាទានូបនិស្ស័យបច្ច័យរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា ។ សាធុ សាធុ សាធុ សូមអនុមោទនា !