ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
ប្រទានសីល និងផ្តល់ឱវាទដល់សីលវន្ត សីលវតី
ក្នុងថ្ងៃបណ្ណរសីឧបោសថ (១៥ រោច ខែកត្តិក)
—————————————
សត្វចាមរី (កាលឃើញ) រោមកន្ទុយចំពាក់នឹងរបស់អ្វីមួយ ស៊ូស្លាប់ក្នុងទីនោះ មិនព្រមផ្តាច់កន្ទុយចោលឡើយ យ៉ាងណាមិញ អ្នកចូរបំពេញនូវសីលទាំងឡាយ ក្នុងភូមិទាំង ៤ ចូររក្សាសីលសព្វកាល ឲ្យដូចជាសត្វចាមរីរក្សាកន្ទុយ យ៉ាងនោះចុះ។ (សុមេធកថា បិដកភាគ ៧៧ ទំព័រ ៤៣) ។