និមន្តជាព្រះអធិបតីប្រទានឱវាទពិធីបិទវគ្គបដិបត្តិវិបស្សនាវគ្គខ្លី
————————————–
នាព្រឹកថ្ងៃសុក្រ ១២ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២
ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុន ធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តជាព្រះអធិបតីប្រទានឱវាទ ពិធីបិទវគ្គបដិបត្តិវិបស្សនា វគ្គខ្លី រយៈពេល ៧ ថ្ងៃ លើកទី៣៨ ។ នៅក្នុងពិធីនេះ មានការនិមន្ត-អញ្ជើញពី៖
– ព្រះវិបស្សនាចារ្យកោវិទ ខឹម សុខឿន អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
– ព្រះគ្រូវិបស្សនាបញ្ញា ម៉ម ឥន្ទ អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
– ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ ព្រះធម្មាចារ្យ ព្រះថេរានុត្ថេរៈ
– អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធធម្មជោតិកធជៈ សុខ អ៉ីម
– ធម្មាចារិនី និងឧបាសក ឧបាសិកា ដែលជាសិក្ខាកាមបដិបត្តិ ចំនួន ១៥៧ នាក់ ។
ក្នុងអំឡុងពេលនៃកិច្ចបដិបត្តិវិបស្សនាកម្មដ្ឋាន រយៈពេល ៧ ថ្ងៃនេះ គណៈគ្រប់គ្រងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណ ដល់អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ ព្រមទាំងបុត្រ និងចៅ មហាឧបាសិកា មហាឧបាសក ឯកឧត្តម លោកជំទាវ លោក លោកស្រី សីលវន្ដ សីលវតី ឧបាសក ឧបាសិកា សាមីបដិបត្តិគ្រប់រូប និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភកិច្ចបដិបត្តិវិបស្សនាវគ្គខ្លី រយៈពេល ៧ ថ្ងៃ សូមទទួលបាននូវឧត្ដមមង្គលពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ អវសានជាតិ សូមបានជាបច្ច័យត្រាស់ដឹងនូវធម៌ រួចចាកទុក្ខទាំងពួង ។
ថ្វាយ ប្រគេន ជូនបុណ្យ ធម្មមិត្តគ្រប់រូប ! អនុមោទនា !