ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា និមន្តវិសជ្ជនាបកសភាវធម៌ ដែលសិក្ខាកាមយោគាវចរ បុច្ឆាស្តីពីកិច្ចចម្ងល់ក្នុងប្រតិបត្តិសមថ-វិបស្សនាកម្មដ្ឋាន ដើម្បីបានជាទិដ្ឋានុគតិធម្មទាន ផ្នែកវិបស្សនាកម្មដ្ឋានអប់រំចិត្ត ។ ព្រះពុទ្ធវចនៈ បុគ្គលគប្បីគប់រកនូវមិត្តជាពហុស្សូត ទ្រទ្រង់នូវធម៌ ប្រកបដោយកម្មដ៏ថ្លៃថ្នូរ មានប្រាជ្ញាវាងវៃ លុះដឹងច្បាស់នូវប្រយោជន៍ទាំងឡាយហើយ គប្បីបន្ទោបង់ នូវសេចក្តីសង្ស័យចេញ ។ (បិដក ៥៤/២០)
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖