បុគ្គលណា ឃើញព្រះសម្ពុទ្ធ មានសម្បុរដូចមាស ជាឧសភបុរស ជាវីរបុរសប្រសើរ ទ្រង់ស្វែងរកនូវគុណធម៌ដ៏ធំ, ភ្នំហិមពាន្ត មានប្រមាណមិនបាន និងសមុទ្រសាគរ គេឆ្លងបានដោយក្រ យ៉ាងណាមិញ ឈានរបស់ព្រះពុទ្ធ ក៏យ៉ាងនោះដែរ, ផែនដីមានប្រមាណមិនបាន របៀបផ្កាឈើក្នុងព្រៃដ៏ត្រកាល យ៉ាងណាមិញ សីលរបស់ព្រះពុទ្ធ ក៏យ៉ាងនោះដែរ, អាកាសមិនញាប់ញ័រដោយផ្លូវខ្យល់ បុគ្គលរាប់មិនបាន យ៉ាងណាមិញ ញាណរបស់ព្រះពុទ្ធ ក៏យ៉ាងនោះដែរ បុគ្គលណាឃើញហើយ នឹងខានជ្រះថ្លាម្តេចបាន ។ (បរប្បសាទកត្ថេរាបទាន បិដកភាគ ៧២ ទំព័រ ២៥៧) ។
ព្រះសង្ឃ សីលវន្ត សីលវតី និងសិក្ខាកាម និមន្ត-អញ្ជើញ បិណ្ឌបាត និងទទួលភត្តថ្ងៃត្រង់ ក្រោយពីកិច្ចបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន ។
សូមអនុទនាបុណ្យ !