នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ ព្រះបាឡាត់សាសនរក្ខិតមុនី ប៉ាច សុផុន តំណាងដ៏ខ្ពង់ខ្ពស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា បាននិមន្តចូលរួម និងទទួលបណ្ណសរសើរ មេត្រីភាពបរិស្ថាន ពីក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា(ភ្នំអដ្ឋរស្ស) ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។





















ក្នុងនោះមន្ទីរបរិស្ថានខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារបរិស្ថាន ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តកណ្តាល លោក លោកស្រីជាតំណាង មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុងស្រុកទាំង១១ រោងចក្រសហគ្រាស ក្រុមហ៊ុនឯកជន និងព្រះសង្ឃ លោក លោកស្រីជា ប្រតិបត្តិករមេត្រីភាពបរិស្ថាន ព្រមទាំងមន្ត្រីរាជការនៃមន្ទីរបរិស្ថានខេត្តកណ្តាល ដោយមានអ្នកចូលរួមសរុបចំនួន ១០៨នាក់។