ពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា បុណ្យកាន់បិណ្ឌវេនទី២
————————————————-
នារសៀលថ្ងៃអាទិត្យ ១ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២២
ម្ចាស់ដើមវេនកាន់បិណ្ឌទី១៖
– ឧបាសក តាំង សុខ ព្រមទាំងបុត្រនិងចៅៗ
– មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ សុខ គាង
– ឧបាសក ជាម ហួរហុង ព្រមទាំងបុត្រ និងចៅ
– មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ មាស ខេង
– មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ មួ វួច ព្រមទាំងកូនចៅ
– ឧបាសិកា កាំង ហ្គិចណៃ ព្រមទាំងបុត្រនិងចៅ
– ឧបាសិកា ជា គីមហុង ព្រមទាំងបុត្រនិងចៅ
– ឧបាសិកា ឡោ ហ៊ុន ព្រមទាំងបុត្រនិងចៅ
– ឧបាសក អ៊ុក ចិត្រា ឧបាសិកា វ៉ិន ចិន្តា ព្រមទាំងបុត្រ
– ឧបាសិកា គី ង៉ោ ព្រមទាំងបុត្រ និងចៅ ៗ
– ឧបាសិកា ជា សារ៉េត ព្រមទាំងបុត្រ
– ឧបាសិកា សេង ចិន្ដា ព្រមទាំងបុត្រនិងចៅ
បន្ទាប់ពីថ្វាយបង្គំ បូជាភួងផ្កា ទៀនធូក ចំពោះព្រះរតនត្រ័យ នមស្ការ សមាទានសីល ស្តាប់ព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត និងស្តាប់ព្រះធម្មទេសនាសម្តែងដោយ៖ ព្រះវិបស្សនាចារ្យកោវិទ ខឹម សុខឿន អប្បមត្តោ អនុប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជារួចមក មហាឧបាសក មហាឧបាសិកា ឧបាសក និងឧបាសិកា ក៏បានបវារណាទុកដាក់បច្ច័យ ៤ សម្រាប់ប្រគេនព្រះធម្មកថិក និមន្តប្រើប្រាស់តាមពុទ្ធវិន័យផងដែរ បន្ទាប់មកក៏បានផ្សព្វផ្សាយមេត្តាធម៌ ឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនទាំងឡាយមាន៖
លោកតា ជាម គីមសៀង, ឧបាសិកា អ៉ឹង គីមគី, ឧបាសិកា លីម ហ្គិចសាយ និងពពួកក្រុមញាតិកាទាំង ៧ សន្ដានព្រមទាំងញាតិក្នុងសង្សារវដ្ដ ។
ថ្វាយ-ប្រគេន-ជូនបុណ្យម្ចាស់សាមីទាន និងធម្មមិត្តគ្រប់រូប !
សូមជ្រះថ្លាត្រេកអរ អនុមោទនា ពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា កាន់បិណ្ឌវេនទី២ !