ពិធីសូត្រមន្តចម្រើនព្រះបរិត្ត
━━━━━━✥◈✥━━━━━━
នារសៀល,ថ្ងៃព្រហស្បតិ៍ ៨ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣
ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាជាអធិបតីសង្ឃ និងព្រះសង្ឃបានសូត្រមន្តចម្រើនព្រះបរិត្តអាយុវឌ្ឍនមង្គលជូនចំពោះ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ ព្រមទាំងបុត្រ និងចៅ មុនការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។
ដោយតេជានុភាព នៃព្រះសង្ឃសូត្រស្វាធ្យាយនូវព្រះបរិត្តសូត្រ ក្នុងវរោកាសនេះ សូមសិរីសួស្តីជ័យមង្គល ចូរកើកមានដល់អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ ព្រមទាំងបុត្រ និងចៅ និងទទួលបាននូវពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ ចូរកើតមានដល់មហាឧបាសិកា កុំបីឃ្លៀងឃ្លាតឡើយ ។
សាធុ សាធុ សាធុ សូមអនុមោទនាបុណ្យ ។




