ពិធីសូត្រមន្តចម្រើនព្រះបរិត្ត
━━━━━━✥◈✥━━━━━━
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ៖
– មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៉ឹង ម៉េងឡាយ
– មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ វ៉ាន់ ស៊ីវ
បាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តពុទ្ធជ័យមង្គល មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមួយថ្ងៃ ដើម្បីចម្រើនសិរីសួស្តីជ័យមង្គល អបអរសាទរ នាឱកាសឆ្នាំថ្មី និងពុទ្ធបរិស័ទរាប់បាតប្រគេនព្រះសង្ឃ និងជូនសីលវន្ត សីលវតី ។
ដោយតេជានុភាព នៃបរិត្តសូត្រ និងអាមិសទាន ដែលបានបំពេញក្នុងឱកាសនេះ នឹងបានបំពេញបុណ្យកុសលមកជារឿយៗមិនដែលខាន នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ និងតាមបណ្តាទីអារាមផ្សេងៗ ដើម្បីឧទ្ទិសផ្សាយបុណ្យកុសលដល់បុព្វការីជនទាំងឡាយមានជាអាទិ៍ មាតាបិតា ជាដើម ព្រមទាំងញាតិក្នុងសង្សារវដ្ដ សូមត្រេកអរជ្រះថ្លា អនុមោទនា និងសូមបានដល់នូវទីឋានបរមសុខសួគ៌ និងនិព្វានកុំបីខានឡើយ ។
សូមថ្វាយ-ប្រគេន-ជូនបុណ្យដល់សាធុសប្បុរសទាន និងធម្មមិត្តគ្រប់រូប ព្រមទាំងសព្វសត្វទាំងអស់ សូមអនុមោទនាបុណ្យ ។