ពិធីសូត្រចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា បុណ្យឈាបនកិច្ច បូជាសពសីលវតី រស់ ហុង
——————————————–
នារសៀលថ្ងៃអាទិត្យ ៤ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានប្រារព្ធពិធីសូត្រចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា បុណ្យបូជាសពសីលវតី រស់ ហុង ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣
សូមបញ្ជាក់ថា សីលវតី រស់ ហុង គាត់គឺជាសីលវតីមួយរូប ដែលសមាទានវត្តប្រណិប័តន៍ សីល សមាធិ បញ្ញា តាំងពីជំនាន់ព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ រហូតដល់មរណភាព ពិធីបុណ្យសពនេះ ប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ប្រារព្ធធ្វើនៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
ដោយតេជានុភាព នៃព្រះរិត្តសូត្រ និងធម្មទានក្នុងឱកាសនេះ និងទាន សីល ភាវនា ដែលបានបំពេញកន្លងមកហើយអស់កាលដ៏យូរ សូមឧទ្ទិសផ្សាយនូវបុណ្យទាំងឡាយ សូមវិបាកបដិសន្ធិវិញ្ញាណរបស់សពសីលវតី រស់ ហុង បានទៅចុតិបដិសន្ធិក្នុងទីឋានបរមសុខសួគ៌ទេវលោក និងអវសានជាតិ បានដល់នូវព្រះនិព្វានជាបរិយោសាន ។ សូមអនុមោទនា !