ពិធីពុទ្ធាសេក និងបញ្ចុះរតនវត្ថុព្រះបដិមាអភយមុទ្រៈ
━━━━━━━✥◈✥━━━━━━━
នាល្ងាចថ្ងៃពុធ ១៥ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣
នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា មានប្រារព្ធពិធីបុណ្យពុទ្ធាសេក និងបញ្ចុះរតនវត្ថុព្រះពុទ្ធបដិមា ជាសាសនពិធីមួយក្រោយពេលព្រះពុទ្ធរូប ឬព្រះពុទ្ធបដិមាករជាងធ្វើជិតរួចសម្រេចជាស្ថាពរ ដើម្បីអធិដ្ឋានព្រះពុទ្ធរូប តាមទំនៀមទម្លាប់ប្រពៃណីខ្មែរតាំងពីបុរាណ ក្រោយពេលដែលកសាងព្រះពុទ្ធបដិមាជិត ។
ពិធីនេះ មានការនិមន្ត-អញ្ជើញចូលរួមពី៖
– ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
– ព្រះអនុប្រធាន ព្រះមន្ត្រីសង្ឃ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈ
– អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម
– មហាឧបាក មហាឧបាសិកា ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទ ។
ដោយតេជានុភាព នៃពិធីពុទ្ធាសេក និងបញ្ចុះរតនវត្ថុព្រះបដិមាអភយមុទ្រៈ សូមផ្សាយនូវមហាកុសល ចំណែកនៃបុណ្យនេះ៖
– សូមបានជាបច្ច័យដល់នូវព្រះនិព្វាន
– រីផលបុណ្យនេះ ចូលមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយ ចូរជាអ្នកដល់នូវសេចក្តីសុខចុះ
– សូមជាបច្ច័យនាំមកនូវធម៌ ជាទីអស់ទៅនៃអាសវក្កិលេសដល់នូវព្រះនិព្វាន
– សូមសព្វសត្វទាំងឡាយ បាននូវចំណែកបុណ្យស្មើៗ
– ថ្វាយ-ប្រគេន-ជូនបុណ្យ សូមជ្រះថ្លាអនុមោទនា !








