នាព្រឹកថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នំា២០២៣នេះ÷
នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ម្ចាស់សាមីដើមបុណ្យនិមន្តព្រះសង្ឃមានព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជាជាអធិបតីសង្ឃ ប្រារព្ធពិធីវេរភត្ត-ទេយ្យទាន និងបវារណាទកដាក់បច្ច័យ ៤ នៃ បុណ្យទក្ខិណានុប្បទាន គម្រប់ខួប ១០០ ថ្ងៃ ឧទ្ទិសកុសលជូនឧបាសិកា នាង ទៀន និងរាប់បាតភត្តចង្ហាន់ថ្ងៃត្រង់ប្រគេន-ជូន ព្រះសង្ឃ សីលវន្ត និងសីលវតី ម្ចាស់ដើមបុណ្យមាន÷
– លោក លី យ៉ុង និងភរិយា ព្រមទាំងកូនចៅ
– អ្នកស្រី តាន់ ពួយឆែ ព្រមទាំងកូនចៅ
– រួមជាមួយក្រុមញាតិទាំងអស់
– ព្រមទាំងញាតិញោមពុទ្ធបរិស័ទជាច្រើនរូប ក៏បានអញ្ជើញប្រគេនទេយ្យទាន និងរាប់បាតផងដែរ ។
ដោយបុញ្ញានុភាព និងអានិសង្សនៃបុណ្យទក្ខិណានុប្បទាននេះ សូមសម្រេចផលដល់ឧបាសិកា និងញាតិកា ៧ សន្តាន ព្រមទាំងកូនចៅ ក្រុមញាតិទាំងអស់ ដែលបានប្រគេនទេយ្យទាន និងបិណ្ឌបាតដ៏ប្រណីតក្នុងឱកាសនេះ និងពេលកន្លងមក សូមមានសុខភាពល្អ ទទួលបាននូវមង្គលពរទាំងឡាយ ៤ ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
សូមជ្រះថ្លាអនុមោទនាបុណ្យ ! សាធុ សាធុ សាធុ !