សូមអនុមោទនាសទ្ធាជ្រះថ្លារបស់ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយ ប្រគេន-ជូននិច្ចភត្តថ្ងៃត្រង់ ដល់ព្រះសង្ឃ សីលវន្ត សីលវតី និងរាប់បាតរបស់ញាតិញោមពុទ្ធបរិស័ទប្រចាំថ្ងៃ
━━━━━━━━✥◈✥━━━━━━━━
បុគ្គលកាលឲ្យទាន រមែងជាទីស្រឡាញ់ ជាអ្នកអនុកូលទៅតាមធម៌របស់ពួកសប្បុរស ពួកសព្រហ្មចារី អ្នកសង្រួម មានចិត្តស្ងប់រម្ងាប់ រមែងរាប់រកបុគ្គល នោះសព្វកាល ពួកព្រហ្មចារីនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងអស់ ដល់បុគ្គលនោះ ទាំងបុគ្គលនោះ ដឹងនូវធម៌ហើយ ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ក្នុងលោកនេះ។ (បិដកភាគ ៤៤ ទំព័រ ៨១)