បុណ្យទាំងឡាយ ដែលគេធ្វើហើយ ដោយខ្លួនឯង ជាមិត្តជាប់តាម
————————————–
ទេវតាទូលថា អ្វីហ្ន៎ ជាមិត្តរបស់អ្នកដើរផ្លូវ អ្វីហ្ន៎ ជាមិត្តក្នុងផ្ទះរបស់ខ្លួន អ្វីហ្ន៎ ជាមិត្តរបស់អ្នកមានធុរៈកើតឡើង អ្វីហ្ន៎ ជាមិត្តតាមទៅ ក្នុងភពខាងមុខ។
ព្រះមានព្រះភាគត្រាស់ថា បក្ខពួក ជាមិត្តរបស់អ្នកដើរផ្លូវ មាតា ជាមិត្តក្នុងផ្ទះរបស់ខ្លួន អ្នកដែលមានចិត្តប្រព្រឹត្តទៅស្មើគ្នា ជាមិត្តរបស់អ្នកដែលមានធុរៈកើតឡើងរឿយៗ បុណ្យទាំងឡាយ ដែលគេធ្វើហើយ ដោយខ្លួនឯង ជាមិត្តជាប់តាមទៅ ក្នុងភពខាងមុខ។
(មិត្តសូត្រ ទី៣ បិដកភាគ ២៩ ទំព័រ ៩៥)











