ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ បុគ្គល រមែងឲ្យនូវទានទាំងឡាយគឺ ទឹក និងភោជនដ៏ស្អាត ថ្លៃថ្លា

បុគ្គល រមែងឲ្យនូវទានទាំងឡាយគឺ ទឹក និងភោជនដ៏ស្អាត ថ្លៃថ្លា តាមកាល វត្ថុដ៏គួរ រឿយៗ ចំពោះព្រហ្មចារីបុគ្គលទាំងឡាយ ដូចជាស្រែដ៏ល្អ ពួកអ្នកប្រាជ្ញ រមែងសរសើរ នូវទានទាំងឡាយ ដែលបុគ្គលលះបង់នូវអាមិសៈជាច្រើន ដែលមិនគួរឲ្យកើតសេចក្តីក្តៅក្រហាយ ហើយឲ្យយ៉ាងនេះ អ្នកប្រាជ្ញមានបញ្ញា ជាអ្នកមានសទ្ធា បានបូជាយ៉ាងនេះហើយ មានចិត្តរួចស្រឡះ រមែងចូលទៅកាន់ទេវលោក ដែលមិនមានសេចក្តីទុក្ខ មានតែសេចក្តីសុខ ។ (បិដកភាគ ៤៨ ទំព័រ ១៧៣)

នាថ្ងៃប្រកបដោយមហានក្ខត្តប្ញក្សនេះ
ឯកឧត្តម អ៊ុង សំអាន លោកជំទាវ នង សូរ៉ែល រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងបុត្រ និងក្រុមញាតិ សហការីទាំងអស់ បានទទួលចាត់ចែងឧបត្ថម្ភប្រគេន-ជូនទេយ្យទាន និងចង្ហាន់បិណ្ឌបាតដល់ព្រះសង្ឃ សីលវន្ត សីលវតី គង់សំណាក់សិក្សាបដិបត្តិទ្រទ្រង់ព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃសៅរ៍ ៩ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ។
ដោយតេជានុភាព នៃការជ្រះថ្លាបូជាគុណព្រះត្រៃរតន៍មានសង្ឃរតន៍ជាអាទិ៍ សូមឯកឧត្តម លោកជំទាវ ព្រមទាំងបុត្រ និងក្រុមញាតិ សហការី មានសុខភាពល្អ សមប្រកបដោយពុទ្ធពរទាំងឡាយ ៤ ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖