បុគ្គល រមែងឲ្យនូវទានទាំងឡាយគឺ ទឹក និងភោជនដ៏ស្អាត ថ្លៃថ្លា តាមកាល វត្ថុដ៏គួរ រឿយៗ ចំពោះព្រហ្មចារីបុគ្គលទាំងឡាយ ដូចជាស្រែដ៏ល្អ ពួកអ្នកប្រាជ្ញ រមែងសរសើរ នូវទានទាំងឡាយ ដែលបុគ្គលលះបង់នូវអាមិសៈជាច្រើន ដែលមិនគួរឲ្យកើតសេចក្តីក្តៅក្រហាយ ហើយឲ្យយ៉ាងនេះ អ្នកប្រាជ្ញមានបញ្ញា ជាអ្នកមានសទ្ធា បានបូជាយ៉ាងនេះហើយ មានចិត្តរួចស្រឡះ រមែងចូលទៅកាន់ទេវលោក ដែលមិនមានសេចក្តីទុក្ខ មានតែសេចក្តីសុខ ។ (បិដកភាគ ៤៨ ទំព័រ ១៧៣) នាថ្ងៃប្រកបដោយមហានក្ខត្តប្ញក្សនេះ
ឯកឧត្តម អ៊ុង សំអាន លោកជំទាវ នង សូរ៉ែល រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងបុត្រ និងក្រុមញាតិ សហការីទាំងអស់ បានទទួលចាត់ចែងឧបត្ថម្ភប្រគេន-ជូនទេយ្យទាន និងចង្ហាន់បិណ្ឌបាតដល់ព្រះសង្ឃ សីលវន្ត សីលវតី គង់សំណាក់សិក្សាបដិបត្តិទ្រទ្រង់ព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃសៅរ៍ ៩ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ។
ដោយតេជានុភាព នៃការជ្រះថ្លាបូជាគុណព្រះត្រៃរតន៍មានសង្ឃរតន៍ជាអាទិ៍ សូមឯកឧត្តម លោកជំទាវ ព្រមទាំងបុត្រ និងក្រុមញាតិ សហការី មានសុខភាពល្អ សមប្រកបដោយពុទ្ធពរទាំងឡាយ ៤ ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖