បុគ្គលណាមានសតិកំពុងគ្រប់គ្រងរក្សាកាយចិត្តឲ្យតាំងមាំក្នុងសេចក្តីមិនប្រមាទហេីយមានបញ្ញាកំពុងពិចារណាកំណត់ដឹងនៅដំណេីរជីវិតដែលប្រព្រឹត្តទៅឃេីញច្បាស់នូវសភាវធម៌ពិតឲ្យប្រាកដត្រឹមតែកាយចិត្ត(នាមរូប)កេីតហេីយរលត់ទៅវិញតាមធម្មជាតិផុតចាកសេចក្តីប្រកាន់ហួងហែង។
បុគ្គលនោះឈ្មោះថាជាអ្នកកម្ចាត់បង់នូវរាគៈ ទោសៈនិងអវិជ្ជា ជាអ្នកអស់អាសវៈឆ្ងាយចាកកិលេសហេីយបុគ្គលនោះឈ្មោះថាបានកាប់ឆ្ការតណ្ហាដែលជាគ្រឿងចាក់ស្រែះទាំងខាងក្នុងទាំងខាងក្រៅមិនឲ្យមានសេសសល់ ឯតណ្ហាជាគ្រឿងចាក់ស្រែះនោះរមែងរលត់ទៅក្នុងលោកនេះ។ជាបុគ្គលមិនលង់ការបញ្ចេីចបញ្ចេីរបស់តណ្ហាដែលចោមរោមរួមរិតស្អិតជាប់ដោយជរាហេីយចងឃាំងទុកក្នុងអន្លង់ភពដុតរោលដោយភ្លេីងកិលេសមានសេចក្តីទុក្ខសោកសៅក្នុងគំនរខន្ធឈ្មោះជាអ្នករួចចាកទុក្ខ។
ព្រះភិក្ខុធម្មត្ថេរោ
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖