បុគ្គលកាលឲ្យទាន រមែងជាទីស្រឡាញ់ ជាអ្នកអនុកូលទៅតាមធម៌របស់ពួកសប្បុរស ពួកសព្រហ្មចារី អ្នកសង្រួម មានចិត្តស្ងប់រម្ងាប់ រមែងរាប់រកបុគ្គល នោះសព្វកាល ពួកព្រហ្មចារីនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងអស់ ដល់បុគ្គលនោះ ទាំងបុគ្គលនោះ ដឹងនូវធម៌ហើយ ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ក្នុងលោកនេះ។ ពួកសព្រហ្មចារី អ្នកសង្រួម មានចិត្តស្ងប់រម្ងាប់ រមែងរាប់រកបុគ្គល នោះសព្វកាល ពួកព្រហ្មចារីនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងអស់ ដល់បុគ្គលនោះ ទាំងបុគ្គលនោះ ដឹងនូវធម៌ហើយ ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ក្នុងលោកនេះ។ (បិដក ៤៤/៨១)
ព្រះសង្ឃ សីលវន្ត និងសីលវតី សិក្ខាកាមបដិបត្តិវិបស្សនាវគ្គខ្លី និមន្ត_អញ្ជើញគោចរបិណ្ឌបាត និងទទួលនិច្ចភត្តថ្ងៃត្រង់ នាថ្ងៃអាទិត្យ ១៤ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ។ អនុមោទនាបុណ្យ !