ពួកជនណានីមួយ កាលប្រាថ្នានូវសុគតិ ឋិតនៅក្នុងធម៌ គឺការសង្រួម និងការចែករំលែកនូវទាន ពួកជននោះ ដាក់ចុះនូវរាងកាយ គឺសរីរៈក្នុងលោកនេះ លុះបែកធ្លាយរាងកាយ រមែងទៅកាន់សុគតិ ។ (បិដកភាគ ៦១ ទំព័រ ១៣៤)
កិច្ចគោចរបិណ្ឌបាត ប្រចាំថ្ងៃ ព្រះសង្ឃ សីវន្ត និងសីលវតី ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាទានដ៏សប្បុរសរបស់ទាយកទាយិកា ក្នុងវារភត្តថ្ងៃនេះផងដែរ អគ្គមហាឧបាសិកា មហាសទ្ធម្មជោតិកធជៈ និងពុទ្ធបរិស័ទ បានបូជាប្រគេន-ជូននូវទេយ្យវត្ថុ ចង្ហាន់ ភេសជ្ជៈ ដល់ព្រះសង្ឃ សីលវន្ត និងសីលវតី ដែលកំពុងទ្រទ្រង់ សិក្សាបដិបត្តិ ព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈ នៅកម្ពុជា ។ សូមឲ្យសាធុសប្បុរសសាមីទានទាំងអស់ ដែលបានជ្រះថ្លាបូជាថ្វាយទានដល់បដិគ្គាហកៈ សូមមានសុខភាពល្អ សមប្រកបដោយពុទ្ធពរទាំងឡាយ ៤ ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ អនុមោទនា !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖