បិដកភាគ ៥៤ ទំព័រ ១០៥
បុគ្គលគួរជាអ្នកមានធម៌ជាទីត្រេកអរ ត្រេកអរក្នុងធម៌ ឋិតនៅក្នុងធម៌ ចេះវិនិច្ឆ័យនូវធម៌ មិនគួរប្រព្រឹត្តនូវពាក្យ ដែលប្រទូស្តចំពោះធម៌ គប្បីញុំាងកាលឲ្យអស់ទៅ ដោយសុភាសិតទាំងឡាយដែលពិតៗ។
បុគ្គលគួរលះបង់នូវការសើច រីករាយ ការចរចាឥតប្រយោជន៍ ការខ្សឹកខ្សួល ការប្រទុស្ត ការធ្វើនូវមាយា ការកុហក ការជាប់ចិត្ត ការប្រកាន់ ការប្រណាំងប្រជែង សំដីអាក្រក់ ទឹកអម្ចត់ គឺរាគាទិក្កិលេស និងការជ្រប់នៅដោយតណ្ហា គប្បីជាបុគ្គលបា្រសចាកសេចក្តីស្រវឹង មានចិត្តឋិតនៅមាំ។
ព្រះសង្ឃ សីលវន្ត សីលវតី និងសិក្ខាកាមយោគាវចរ និមន្ត-អញ្ជើញគោចរបិណ្ឌបាត និងទទួលភត្តាហារថ្ងៃត្រង់ នាថ្ងៃទី០៦ នៃកិច្ចបដិបត្តិសមថ-វិបស្សនាកម្មដ្ឋាន នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។
សូមឲ្យសាសនប្បដិបត្តិ ទុកជាមគ្គុទ្ទេសក៍សម្រាប់ចង្អុលបង្ហាញផ្លូវក្នុងដំណើរជីវិតដល់សាធុសប្បុរស បានប្រព្រឹត្តតាមផ្លូវព្រះអរិយមគ្គ ប្រកបដោយអង្គ ៨ ជាដំណើររួចចាកសេចក្តីទុក្ខ ពោលគឺព្រះនិព្វានគ្រប់គ្នាទៅហោង ។
សូមថ្វាយ ប្រគេន ជូន បុណ្យធម្មមិត្តគ្រប់រូប និងសូមឲ្យសព្វសត្វបានរួចចាកវដ្តទុក្ខ ! អនុមោទនា !







