បិដកភាគ ៥២ ទំព័រ ៣១
ភមរជាតិ មិនធ្វើផ្កាឈើដែលមានពណ៌ និងក្លិនឲ្យវិនាសទេ ក្រេបយកតែរស ហើរទៅ យ៉ាងណាមិញ អ្នកប្រាជ្ញ គប្បីត្រាច់ទៅក្នុងស្រុក ក៏យ៉ាងនោះឯង ។
ព្រះសង្ឃ សីលវន្ត សីលវតី គោចរបិណ្ឌបាត ភត្តថ្ងៃត្រង់ ដែលនាំមកបូជាប្រគេនដោយទាយក ទាយិកា អ្នកប្រាថ្នាប្រយោជន៍បុណ្យកុសល ផលនៃការឲ្យទាននោះ រមែងញ៉ាំងទាយក ទាយិកាបានសុខចម្រើនតាំងពីបច្ចុប្បន្ន រហូតដល់បរលោក ។