បិដកភាគ ៣២ ទំព័រ ១១១-១១២
ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោស ដោយបិណ្ឌបាត តាមមានតាមបានផង ជាអ្នកពោលសរសើរគុណ នៃសេចក្តីសន្តោស ដោយបិណ្ឌបាត តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌មិនសមគួរ ព្រោះហេតុបិណ្ឌបាតផង មិនតក់ស្លុត ព្រោះមិនបានបិណ្ឌបាតផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានបិណ្ឌបាតផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់រើខ្លួនបរិភោគ (នូវបិណ្ឌបាត)។
————————————-