នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខិតជិតមកដល់ នាថ្ងៃទី១៤ ខែមេសា ខាងមុខនេះ ឧបាសិកា រតនសោភា ទិដ្ឋ រដ្ឋា និងក្រុមញាតិទាំងអស់ ក្រោយពីប្រគេន-ជូនភត្តបិណ្ឌបាតរួចមក ក៏បាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្តអាយុវឌ្ឍនមង្គល នាឆ្នាំថ្មី ។
ដោយតេជានុភាពនៃអាមិសទាន និងបរិត្តសូត្រ ដែលព្រះសង្ឃសូត្រស្វាធ្យាយ នាវរោកាសនេះ សូមសិរីសួស្តី ជ័យមង្គល ចូរកើតមានដល់ឧបាសិការតនសោភា ទិដ្ឋ រដ្ឋា និងក្រុមញាតិទាំងអស់ មានសុខភាពល្អ ទទួលបាននូវពុទ្ធពរទាំង៤ ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនា !
ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖