នារសៀល,ថ្ងៃសៅរ៍ ៣ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣
លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងឯកឧត្តម ឌី វិជ្ជា ព្រមទាំងបុត្រ
បានអញ្ជើញមកប្រគេនទេយ្យទានដល់ព្រះសង្ឃ សីលវន្ដ និងសីលវតី ក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
ដើម្បីឧទ្ទិសបុណ្យកុសលជូន អ្នកឧញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាម្ដាយបង្កើត របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងជាម្ដាយក្មេករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ដោយតេជានុភាពនៃប្រគេនទេយ្យទានដល់ព្រះសង្ឃ សីលវន្ដ និងសីលវតី នាវរោកាសនេះ សូមសិរីសួស្តី ជ័យមង្គល ចូរកើតមានដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
ព្រមទាំងបុត្របុត្រី និងចៅប្រុសចៅស្រី មានសុខភាពល្អ ទទួលបាននូវពុទ្ធពរទាំង៤ ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនា