ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងលិចជាប់ជើងភ្នំ ព្រះរាជទ្រព្យ ភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល សូមថ្វាយប្រគេននិងជូនកម្មវិធីបដិបត្តិវិបស្សានាវគ្គខ្លីគឺចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី០៧រៀងរាល់ដើមខែនីមួយៗ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានបរិច្ចាគទានក្នុងការផ្សព្វផ្សាយ សម្លេងព្រះធម៌រៀងរាល់យប់ចាប់ពីម៉ោង៨:០០នាទី ដល់ ម៉ោង៩:០០នាទី វិទ្យុ FM១០២.៧០MHzព្រមទាំងឧបត្ថម្ភព្រះសង្ឃអាពាធ។ សូមជូនបុណ្យកុសលដល់ពុទ្ធបរិស័ទគ្រប់ទិសទីដែលបានចូលរួមក្នុងការបរិច្ចាគទានសម្រាប់គិលានភេសជ្ជៈទាន ដល់ព្រះសង្ឃ និង សីលវ័ន្ត សីលវតី ព្រមទាំងភត្តប្រចាំថ្ងៃ សូមរួចចាកទុក្ខគ្រប់ព្រះអង្គគ្រប់គ្នា។សូមអនុមោទនា…! បរិច្ចាគទាន៖ លេខទូរសព្ទ៖០១១២៨១២២៥/០៨៦៨៧៧៧៧៩៣ អ៊ីម៉ែលvipassanadhurakphnomatharas@gmail.com ផេក៖ ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។

សូមរីករាយទស្សនាដោយមេត្រី
ចំណងជើង៖​ នារសៀលថ្ងៃសុក្រ ៩ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣

នារសៀលថ្ងៃសុក្រ ៩ រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣

ជាទិវាមហានក្ខត្តប្ញក្ស ប្រកបដោយបុញ្ញាភិសិរីមង្គល នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការគ្រប់គ្រងដឹកនាំរបស់ព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម បុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ មហាសទ្ធម្មជោតិកធជៈ សុខ អ៉ីម សីលវន្ត សីលវតី និងពុទ្ធបរិស័ទ បានប្រារព្ធបទនមស្ការថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃស្វាធ្យាយព្រះបរិត្តសូត្រ និងសម្តែងព្រះធម៌ទេសនា ដើម្បីទទួលស្វាគមន៍អំណរសាទរទេវតាឆ្នាំថ្មី នាថ្ងៃមហាសង្ក្រាន្ត ចូលឆ្នាំថ្មី ថ្ងៃទី០១ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដ៏ផូរផង់មានតាំងពីបុរាណរៀងមក ។

ដោយបុញ្ញានុភាព នៃការនមស្ការថ្វាយបង្គំព្រះរតនត្រ័យ និមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ស្តាប់ធម្មីកថាសម្តែងដោយព្រះសាសនមុនី និងទទួលអំណរសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ សូមនាំមកនូវតេជៈ សិរីសួស្តី វិបុលសុខ មហាប្រសើរ នាវរោកាសថ្ងៃមហាសង្ក្រាន្តនេះ សូមជនានុជននៅក្នុងកម្ពុជរដ្ឋ និងពិភពលោក បានទទួលសុខដុមនីយកម្មរុងរឿងចម្រើនជានិរន្តរ៍ និងចៀសផុតពីរោគាពាធទាំងឡាយទាំងពួង ចូររក្សាខ្លួន និងរស់នៅជាសុខ នឹងនាំគ្នាបំពេញសេចក្តីល្អ មាន«វុឌ្ឍិធម៌» ធម៌ដែលនាំឲ្យមានសេចក្តីចម្រើន ៤ ប្រការគឺ៖

១- សេពគប់ជាមួយសប្បុរស សប្បុរសជាមនុស្សស្ងប់ ប្រព្រឹត្តសុចរិតដោយកាយ វាចា ចិត្ត ជាអ្នកគោរពច្បាប់ មានភូមិធម៌ មានភូមិបញ្ញា គួរដល់ការគោរពរាប់អាន។ មនុស្សដែលមិនរឹងត្អឹង មិនចចេសមុខរឹង បានជ្រើសរើសយកសប្បុរសជាកល្យាណមិត្ត សេពគប់ជិតដិត ។ មនុស្សមិនរឹងត្អឹងមានបំណងកសាងខ្លួនឲ្យបានជាមនុស្សល្អ រមែងស្វែងរកនូវសប្បុរសសម្រាប់រំលឹកដាស់តឿនខ្លួនរកទីប្រឹក្សាល្អ មិត្តល្អ សៀវភៅល្អ រហូតដល់បរិយាកាសសង្គមជុំវិញខ្លួនក៏ល្អទៀតផង ដើម្បីជាឧបការៈឲ្យមានបញ្ញាស្មារតី ។

២- ស្តាប់ធម៌របស់សប្បុរស ការសេពគប់ជាមួយសប្បុរសដើម្បីឲ្យបាននូវប្រយោជន៍ គឺត្រូវស្តាប់នូវព្រះធម៌ដោយការយកចិត្តទុកដាក់ ស្តាប់ក្រេបយកនូវអត្ថរសអំពីន័យសំខាន់ៗ ជាគ្រឿងដាស់ស្មារតីខ្លួនឲ្យភ្ញាក់រលឹក ទាំងស្តាប់អំពីបុគ្គលផ្ទាល់ ទាំងអានសៀវភៅ តាំងចិត្តរៀន ស្រាវជ្រាវសន្ទនាសាកសួរ ធ្វើឲ្យមានការចេះដឹងពិតប្រាកដ ។

៣- ធ្វើទុក្ខក្នុងចិត្តដោយឧបាយត្រូវទំនង បានឃើញបានឮ បានអាន បានស្តាប់ រួចហើយក៏ចេះគិតពិចារណាដោយខ្លួនឯង វែកញែករកហេតុផលថា នុ៎ះគឺអ្វី កើតឡើងបានយ៉ាងណា ដូចម្តេចបានជាយ៉ាងហ្នឹង តើហេតុផលនេះវាសមគ្នាដែរឬទេ ដូចនេះជាដើម ។

៤- បដិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ គឺបដិបត្តិត្រឹមត្រូវតាមគោលរបស់ព្រះធម៌ នាំយកធម៌ដែលបានស្តាប់បានរៀន និងបានត្រិះរិះឃើញច្បាស់ហើយ មកបដិបត្តិកម្ចាត់ភាពសៅហ្មងក្នុងសន្តាន។ ការបដិបត្តិជាការងារនាំមកនូវផល ដែលផលរមែងសមស្របទៅតាមការងារជាហេតុដោយពិត ។ (អង្គុត្តរនិកាយ ចតុក្កនិបាត) ។

ថ្វាយ-ប្រគេន-ជូនបុណ្យធម្មមិត្តគ្រប់រូប ! សូមជ្រះថ្លាអនុមោទនា !

ចែករំលែកទៅបណ្ដាញសង្គមរបស់អ្នក៖

ប្រភេទស្រដៀងគ្នា

ព្រះសម្មាសម្ពុទ្ធ​

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖

សូមចុចទីនេះ!ដើម្បីបរិច្ចាគទានដល់ពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា៖