នារសៀល,ថ្ងៃសុក្រ ២ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣
លោកប្រធានមន្ទីរពេទ្យ បុគ្គលិកសមាជិក សមាជិកា នៃមន្ទីរពេទ្យបង្អែកស្រុកពញាឮ និងមជ្ឍមណ្ឌលបេះដូងជប៉ុន បាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាថ្ងៃសុក្រ ៩ រោច ខែចេត្រ ឆ្នាំខាល បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ។
ពិធីនេះ ជាទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ នៅគ្រប់ស្ថាប័នរដ្ឋ ឯកជន និងប្រជាពលរដ្ឋខ្មែរ តាំងពីបុព្វកាល តែងនិមន្តព្រះសង្ឃសូត្រមន្ត ដើម្បីចម្រើនសិរីសួស្តីជ័យមង្គល អបអរសាទរ នាឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាវប្បធម៌ដ៏ល្អផូរផង់បន្តរហូតមកដល់បច្ចុប្បន្ននេះ ។