នាព្រឹកថ្ងៃអាទិត្យ ៥ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នេះ÷
លោកស្រី សង់ អ៉ឹមសាវរ័ត្ន ប្រោន រស់នៅប្រទេសអង់គ្លេស និងក្រុមគ្រួសារបងប្អូន កូនក្មួយ រស់នៅប្រទេសកម្ពុជា បានអញ្ជើញមកកាន់ពុទ្ធមណ្ឌលវិបស្សនាធុរៈ ព្រមទាំងបាននាំមកនូវទេយ្យទាន ចង្ហាន់បិណ្ឌបាតជាច្រើន ដើម្បីប្រារព្ធទក្ខិណានុប្បទាន តាមលំអាននៃអ្នកកាន់ព្រះពុទ្ធសាសនា មាននិមន្តព្រះសង្ឃមានព្រះសាសនមុនី មហាកម្មដ្ឋានាចរិយ ហ៊ឹម ប៊ុនធឿន ធម្មត្ថេរោ ប្រធានពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះអធិបតីសង្ឃ នមស្ការព្រះរតនត្រ័យ សមាទានសីល វេរដង្វាយថ្វាយព្រះសម្មាសម្ពុទ្ធ និងវេរភត្តាហារប្រគេនព្រះសង្ឃ បង្សុកូល បត្តានុមោទនា ផ្សព្វផ្សាយបុណ្យកុសល ឧទ្ទិសកុសលផលបុណ្យជូន÷
– លោក ឆាត អានីថង ប្រោន
– លោក សង់ អ៉ឹមសារ៉ូន និងលោកស្រី ផូ គឹមហៀង
– លោក ស៊ីតនី ប្រោន និងអ្នកស្រី ម៉ាជូរី ប្រោន
– លោកស្រី ម៉ៅ វណ្ណា និងលោកស្រី សង់ អ៉ឹមង៉ា
– លោកតា ម៉ៅ សំរ៉ាង និងលោកយាយ នូ ប៉ាន់យិន
– លោកតា អឿង និងលោកយាយ យាង
– និងបុព្វការីជនក្នុងសង្សារវដ្ត
ក្រោយបញ្ចប់កិច្ចវេរភត្តាហារប្រគេនព្រះសង្ឃបង្សុកូល ភត្តានុមោទនា និងឧទ្ទិសបុណ្យរួចមក ក៏បានរាប់បាតប្រគេនព្រះសង្ឃ ជូនសីលវន្ត និងសីលវតីផងដែរ ។
ដោយអំណាចចេតនាបុញ្ញកម្ម តេជៈនៃបុណ្យកុសល ដែលលោកស្រី ក្រុមគ្រួសារបងប្អូនកូនចៅ ព្រមទាំងក្រុមញាតិ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានបំពេញអាមិសទានរៀងរាល់ថ្ងៃ ក្នុងឱកាសនេះ និងពេលកន្លងមក សូមបានប្រកបដោយសុខសួស្តីតាំងពីបច្ចុប្បន្ន ដល់បរលោកនាយតទៅ ។
សូមអានិសង្សនៃបុណ្យទក្ខិណាទាននេះ ចូរសម្រេចដល់បុព្វការីជនទាំងឡាយបានលះលោកនេះទៅកាន់បរលោកនាយ បានដល់នូវលោកិយសម្បត្តិ និងលោកុត្តរសម្បត្តិ សុគតិភពកុំបីខានឡើយ និងលោកស្រី និងក្រុមគ្រួសារបងប្អូនកូនក្មួយ និងចៅ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ បានប្រគេន-ជូនអាមិសទាន សមប្រកបនឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនា ! សាធុ សាធុ សាធុ !