នាព្រឹកថ្ងៃអង្គារ ៧ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧
អ្នកឧកញ៉ាសុធម្មាធិបតីឯក សុខ អ៉ីម ព្រមទាំងបុត្រ និងចៅ ព្រមទាំងសហការី រួមជាមួយពុទ្ធបរិស័ទ រាប់បាតប្រគេនព្រះសង្ឃ និងជូនដល់សីលវន្ត-សីលវតី និងបានប្រគេនចង្ហាន់និច្ចភត្តថ្ងៃត្រង់ដល់គណៈប្រតិភូសង្ឃភូមា ដែលបាននិមន្តទស្សនកិច្ចសិក្សាឈ្វេងយល់ផ្នែកវិបស្សនាធុរៈ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ។
ដោយតេជានុភាពនៃអាមិសបូជា ដែលអ្នកឧកញ៉ាសុធម្មាធិបតីឯក ព្រមទាំងបុត្រ និងចៅ ព្រមទាំងសហការី រួមជាមួយពុទ្ធបរិស័ទ ដែលបានបំពេញបុណ្យក្នុងឱកាសនេះ និងពេលកន្លងមក សូមមានសុខភាពល្អ ទទួលបាននូវមង្គលពរទាំង ៤ ប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ សូមអនុមោទនា !