ប្រគេន-ជូនភត្តបិណ្ឌបាតថ្ងៃត្រង់
━━━━━✥◈✥━━━━━
នាព្រឹកថ្ងៃសៅរ៍ ៤ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នំា២០២៣
- ក្រុមគ្រួសារកូនចៅ:
- ឧបាសក ឆេង ហេង ឧបាសិកា តាំង ណាសី
- ក្រុមញាតិ:
- ឧបាសិកា រតនសោភា ទិដ្ឋ រដ្ឋា និងស្វាមី
បាននាំមកនូវទេយ្យទាន ចង្ហាន់បិណ្ឌបាត មកវេរភត្តប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសផ្សាយនូវបុណ្យកុសលទាំងឡាយជូនដល់បុព្វការីទាំងឡាយមានមាតាបិតា ជីដូនជីតា និងញាតិក្នុងសង្សារវដ្ត ។
ដោយតេជៈនៃការប្រគេន-ជូនភត្តបិណ្ឌបាតទាន ដ៏ប្រណីតប្រពៃថ្លៃថ្លានេះ នៃក្រុមគ្រួសារកូនចៅ ឧបាសក ឆេង ហេង ឧបាសិកា តាំង ណាសី និងក្រុមញាតិ ឧបាសិការតនសោភា ទិដ្ឋ រដ្ឋា ដល់ព្រះសង្ឃ សីលវន្ត និងសីលវតី កំពុងសំណាក់ ទ្រទ្រង់ ផ្សព្វផ្សាយបដិបត្តិ ព្រះធម៌វិន័យ ផ្នែកវិបស្សនាធុរៈ សូមឲ្យសាធុសប្បុរសសាមីទានមានសុខភាពល្អ ទទួលបាននូវពុទ្ធពរទាំង៤ សម្បត្តិទាំង ៣ និងសូមឲ្យសព្វសត្វបានរួចចាកវដ្តទុក្ខ អវសានជាតិ សូមបានសម្រេចនូវព្រះនិព្វាន ។ សូមអនុមោទនា !